តើវីតាមីន C ជួយគាំទ្រដល់របៀបរស់នៅបែបសកម្មយ៉ាងដូចម្តេច?

វីតាមីន C (ក៏ត្រូវបានស្គាល់ថាជា ascorbic acid) មានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់ ការអភិវឌ្ឍ និងការជួសជុលគ្រប់ជាលិកានៅក្នុងរាងកាយមនុស្ស។ វាក៏ចាំបាច់សម្រាប់មុខងារផ្សេងៗទៀតក្នុងរាងកាយផងដែរ ដែលក្នុងនោះរួមមានការបង្កើតកូឡាជែន ការស្រូបយកជាតិដែក ការគ្រប់គ្រងឆ្អឹងខ្ចី ឆ្អឹង និងធ្មេញ ការផ្សះរបួស និងសុខមាលភាពនៃមុខងារប្រព័ន្ធភាពស៊ាំ។ លើសពីនេះទៅទៀត វីតាមីន C អាចជួយក្នុងការពង្រឹងសមត្ថភាពរាងកាយ តាមរយៈការបង្កើននូវថាមពលមេតាប៉ូលីសល្អ ដែលនាំឱ្យកាត់បន្ថយនូវភាពនឿយហត់។

អត្ថប្រយោជន៍នៃវីតាមីន C

vitamin c icon

វាជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏អស្ចារ្យ។ វីតាមីន C មានសមត្ថភាពកាត់បន្ថយការខូតខាតបង្កដោយរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ។ វាក៏មានផ្ទុកនូវសារធាតុកម្ចាត់សារធាតុពុលដែលអាចជួយប្រឆាំងសារជាតិពុលដែលអាចចូលមកក្នុងរាងកាយផងដែរ។

Iron icon

វាដើរតួសំខាន់ក្នុងការនាំយក និងស្រូបយកជាតិដែកនៅក្នុងរាងកាយ។

Hourglass icon

វាអាចជួយកាត់បន្ថយភាពចាស់នៃកោសិកា។

Tool icon

វាពាក់ព័ន្ធនឹងការជួសជុលជាលិកា និងផលិតកម្មនៃអរម៉ូនបញ្ជូលសញ្ញាប្រសាទមួយចំនួននៅក្នុងរាងកាយ។

Smiling face icon

វាចាំបាច់សម្រាប់ការធ្វើជីវសំយោគនៃកូឡាជែន ដែលធ្វើឱ្យស្បែកមើលទៅតឹងណែន និងក្មេងជាងវ័យ។

Stars icon

វារួមបញ្ចូលគ្នាយ៉ាងមានប្រសិទ្ធភាពជាមួយនឹងវីតាមីន B ដើម្បីលើកកម្ពស់មុខងារខួរក្បាលឲ្យមានសុខភាពល្អ។

Heart icon

វាអាចជួយកាត់បន្ថយនូវសម្ពាធឈាមខ្ពស់។

Dumbbell icon

វាអាចបង្កើនប្រសិទ្ធភាពវិជ្ជមាន និងកាត់បន្ថយការខូចខាតបង្កពីអុកស៊ីតកម្មពីការធ្វើលំហាត់ប្រាណ។

កម្រិតវីតាមីន C ខ្ពស់ភាគច្រើន គេសង្កេតឃើញនៅក្នុងកោសិកា និងជាលិកានៃរាងកាយរបស់អ្នក ដូចជាគោលិកាឈាមស ភ្នែក ក្រពេញលើតម្រងនោម ក្រពេញអ៊ីប៉ូភីស និងខួរក្បាល។

យ៉ាងណាក៏ដោយ រាងកាយមនុស្សមិនមានលទ្ធភាពក្នុងការបង្កើតវីតាមីន C ដោយខ្លួនឯងទេ ដូច្នេះយើងត្រូវការវីតាមីនបន្ថែមជាផ្នែកនៃរបបអាហារប្រកបដោយសុខមាលភាព និងតុល្យភាព។ ប្រភពទូទៅនៃវីតាមីន C គឺផ្លែឈើ និងបន្លែ។ ពួកយើងគួរដឹងថាវីតាមីន C មានភាពផុយស្រួយបំផុតក្នុងចំណោមវីតាមីនទាំងអស់ និងងាយខូចដោយសារការរក្សាទុកយូរ ឬការចម្អិនឆ្អិនពេក។ កម្ដៅ ការប៉ះពាល់នឹងខ្យល់ និងការរលាយក្នុងទឹក គឺជាលក្ខខណ្ឌមួយចំនួនដែលអាចធ្វើមានការថយចុះវីតាមីន C ក្នុងប្រភពអាហារ។ ជាឧទាហរណ៍ បរិមាណវីតាមីន C នៃផ្លែក្រូចឆ្មារអាចបាត់បង់ពាក់កណ្តាលក្នុងរយៈពេល 24 ម៉ោង ប្រសិនបើទុកចោលឱ្យប៉ះនឹងខ្យល់ ឬទុកក្នុងកន្លែងដែលមានសីតុណ្ហភាពខ្ពស់។ ដូចនេះដើម្បីឱ្យរាងកាយរបស់អ្នកស្រូបយកវីតាមីន C បានយ៉ាងមានប្រសិទ្ធភាព យើងណែនាំអ្នកឱ្យទទួលទានផ្លែឈើ និងបន្លែឆៅជំនួសឱ្យការទទួលទានជាម្ហូបចម្អិន។

អាហារដែលសម្បូរវីតាមីន C៖

  • ផ្លែឈើដូចជាផ្លែត្របែក ផ្លែដង្កៀបក្តាម ផ្លែក្រូចឆ្មា ផ្លែស្ត្របឺរី ផ្លែក្រូច និងផ្លែគីវី
  • បន្លែដូចជាម្រេច ផ្ទី ប៉េងប៉ោះ ដំឡូង និងខាត់ណាខៀវ
  • Muesli និងអាហារពេលព្រឹកសេរៀល
Quote – Vitamin C supplements can help lower the damaging effects of oxidative stress

មនុស្សមួយចំនួនអាចមានហានិភ័យប្រឈមនឹងផលប៉ះពាល់ពីកង្វះវីតាមីន C នៅក្នុងខ្លួន។ ដូច្នេះហើយ មនុស្សដែលមានរបៀបរស់នៅសកម្មគួរផ្តល់បរិមាណវីតាមីន B និងវីតាមីន C ឱ្យបានគ្រប់គ្រាន់ដល់រាងកាយរបស់ពួកគេ ដើម្បីធានាទ្រទ្រង់រាងកាយ និងផ្លូវចិត្តប្រចាំថ្ងៃអោយបានល្អប្រសើរបំផុត។ ការសិក្សាបានបង្ហាញថាអត្តពលិកដែលប្រើវីតាមីន C បំប៉នជាទៀងទាត់មានការឈឺសាច់ដុំតិចជាងមុន និងធ្វើឱ្យមុខងារសាច់ដុំប្រសើរឡើង។ វីតាមីន C ក៏ត្រូវបានគេអះអាងថាអាចកាត់បន្ថយកម្រិតអុកស៊ីតកម្ម និងការរលាកនៅក្នុងរាងកាយ ដែលទាក់ទងនឹងជំងឺរ៉ាំរ៉ៃមួយចំនួនរួមមានជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។

លើសពីនេះ កង្វះវីតាមីន C និងវីតាមីន B9 នៅក្នុងរាងកាយក៏អាចបណ្តាលឱ្យមានអារម្មណ៍អស់កម្លាំងផងដែរ ដែលនេះបង្ហាញឱ្យឃើញតាមរយៈរោគសញ្ញាដូចជាការសម្រេចចិត្តមិនល្អ អារម្មណ៍មិនល្អ និងងងុយដេករ៉ាំរ៉ៃ។ ការទទួលទានមិនគ្រប់គ្រាន់នៃអាហារដែលមានវីតាមីន C គ្រប់គ្រាន់ក៏អាចបណ្តាលឱ្យមានរាក់ស៊ីធ្មេញ ដែលនាំឱ្យកើតជំងឺអញ្ចាញធ្មេញ ហូរឈាមតាមស្បែក និងជ្រុះសក់ ប្រសិនបើមិនព្យាបាល។

ទិញ

បេរ៉ូកាតាមប្រព័ន្ធអនឡាញ

ចំណេញពេលវេលាដោយចំណាយពេលតិចក្នុងការទិញទំនិញ ទិញបេរ៉ូកាសម្រាប់ជំនួយថាមពលតាមប្រព័ន្ធអនឡាញ។

ការរកឃើញ

ថាមពលវិជ្ជមាននៃជីវិត

ភាពនឿយហត់ធ្វើឱ្យអ្នកចុះខ្សោយ ប៉ុន្តែអ្នកមិនច្បាស់ថាមកពីហេតុអ្វី? ស្វែងយល់បន្ថែមដើម្បីដឹងអំពីការបង្កើនថាមពល និងកត្តាជំរុញថាមពលតាមធម្មជាតិសម្រាប់ទ្រទ្រង់តម្រូវការប្រចាំថ្ងៃរបស់អ្នក។