បេរ៉ូកាត្រូវបានផលិតយ៉ាងពិសេស ដើម្បីជំនួយកម្លាំង និងស្មារតី។ ភាពរឹងមាំនៃរាងកាយ និងភាពឆ្លាតវៃនៃខួរក្បាល គឺមានសារៈសំខាន់
សម្រាប់ឈានដល់ការសម្រេចជោគជ័យរបស់បុគ្គលម្នាក់ៗ។ របៀបនៃការរស់នៅប្រកបដោយសុខភាពល្អ រួមជាមួយនឹងការហាត់កីឡា
និងការញាំជីវជាតិបានគ្រប់គ្រាន់តាមតំរូវការរបស់រាងកាយ។ អ្នកតែងតែឈានមុខគេជានិច្ចដោយរក្សាបាននូវរបៀបនៃការរស់នៅ
ដែលប្រកបដោយសុខភាពល្អ ជាមួយនឹងលំហាត់ប្រាណ ព្រមទាំងអាហារបំប៉នដែលមានតុល្យភាព អ្នកអាចរក្សាជំហានទៅមុខ
ទោះបីនៅពេលអ្នកមានទំនួលខុសត្រូវផ្ទាល់ខ្លួនជាច្រើនដើម្បីដោះស្រាយ។ ទោះយ៉ាងណាក៏ដោយ ក្នុងពេលដែលអ្នកទទូលរងសម្ពាធខ្ពស់
ការទទួលទានផ្លែឈើ និងបន្លែដែលផ្តល់វីតាមីន និងសារធាតុរ៉ែទាំងអស់នោះ ដែលរាងកាយត្រូវការអោយបានគ្រប់គ្រាន់
អាចក្លាយជាបញ្ហាប្រឈម។ នេះហើយជាមូលហេតុដែលអ្នកទទួលទានផ្លែឈើ និងបន្លែ មួយចំនួនបែរទៅរក វីតាមីន និងសារធាតុរ៉ែបន្ថែម
(មីក្រូសារជាតិ)ដូចជា បេរ៉ូកា។ រូបមន្តពិសេសរបស់បេរ៉ូកាមាន វីតាមីនក្រុមបេ និងវីតាមីនសេ ដែលរលាយក្នុងទឹកក៏ដូចជាសារធាតុរ៉ែ
កាល់ស្យូម ម៉ាញ៉េស្យូម និងស័ង្កសី។ មីក្រូសារជាតិទាំងអស់នេះត្រូវបានគេទទួលស្គាល់ថា ដើរតួនាទីយ៉ាងសំខាន់ក្នុងការបំលែង
ថាមពលនិងមុខងារសរសៃប្រសាទ។ វាធ្វើសកម្មភាពជាមួយគ្នា ដើម្បីជួយផ្តល់ដល់ថាមពលរាងកាយ និងស្មារតីដើម្បីជួយឲអ្នកឈានមុខគេជានិច្ច។

  • វីតាមីនបេ- ជួយឱ្យរាងកាយបញ្ចេញថាមពលពីអាហារ ដើម្បីជួយដល់ការបន្ថែមកម្លាំងដល់រាងកាយ។ វាមានសារៈសំខាន់ សម្រាប់ប្រព័ន្ធសរសៃប្រសាទរបស់អ្នកផងដែរ។
  • វីតាមីនសេ - ជួយប្រព័ន្ធការពាររាងកាយឲ្យមានសុខភាពល្អ។ សារជាតិប្រឆាំងអុកស៊ីតកម្ម ជួយការពារកោសិការបស់អ្នកពីផលប៉ះពាល់នៃរ៉ាឌីកាល់សេរី។
  • អាស៊ីតហ្វូលិក - ជួយទ្រទ្រង់កោសិកាឈាម ជួយឱ្យរាងកាយរបស់អ្នកផលិតថាមពល និងទ្រទ្រង់ប្រព័ន្ធការពាររាងកាយ។
  • ម៉ាញ៉េស្យ៉ូម - ធ្វើការជាមួយវីតាមីនក្រុមបេ ដើម្បីជួយឱ្យរាងកាយរបស់អ្នកបញ្ចេញថាមពលពីអាហារ ទ្រទ្រង់ដល់ប្រព័ន្ធសរសៃប្រសាទ និងសាច់ដុំ។
  • Biotin - ជួយអ្នកបញ្ចេញថាមពលពីអាហារ។
  • ស័ង្កសី - ជួយរក្សាប្រព័ន្ធការពាររាងកាយប្រកបដោយសុខភាពល្អ។
  • កាល់ស្យូម - ជួយដល់មុខងារសាច់ដុំ។
  • គ្មានជាតិកាហ្វេអ៊ីន
  • គ្មានជាតិស្ករ
  • គ្មានជាតិគីមី(សិប្បនិម្មិត)